ប្រវត្តិការិយាល័យ

ការិយាល័យខ្មែរ  និងសហការី  គឺជាការិយាល័យច្បាប់កម្ពុជា  ដែលផ្ដល់នូវសេវាកម្មច្បាប់ ជាតិ និងអន្ដរជាតិ។ មេធាវីដែលមានបទពិសោធន៍ និងជួយអ្នកនូវគ្រប់ទិដ្ឋភាពនៃការភិវឌ្ឍន៍អាជីវកម្មស្ថិតនៅក្រោមយិត្ថាធិការច្បាប់កម្ពុជា។ ការិយាល័យមេធាវីខ្មែរ​ ​និងសហការី  គឺជាដៃគូក្នុងវិស័យសា ធារ ណៈ  និងឯកជនជាមួយ ក្រុមក្នុងស្រុក  និងអន្ដរជាតិ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ ការិ យាល័យមេធាវី ខ្មែរ  និងសហការី  ផ្ដល់នូវសេវាកម្មច្បាប់ប្រកបដោយគុណភាពខ្ពស់  ដើម្បីធានាការពារផលប្រយោជន៍របស់អតិថិជន គ្រប់កាលៈទេសៈ។ ការិយាល័យមេធាវី ខ្មែរ​ និងសហការី  នឹងជួយអតិថិជន ដើម្បីបំពេញតម្រូវការ  និងផ្ដល់ឲ្យអតិថិជននូវសេវាកម្មប្រកបដោយស្តង់ដា  ដែលនឹងធា នាចំ ពោះការីកចំរើន  និងភាពជោគជ័យរបស់អតិថិជន។

ការិយាល័យមេធាវី ខ្មែរ  និងសហការី  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ  ២០០៤  តាមរយៈលិខិត លេខ  ១០៤៩  ចុះថ្ងៃទី  ១៤  ខែ  ធ្នូ  ឆ្នាំ  ២០០៤  ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ  ប្រទេសកម្ពុជា។  ការិយាល័យមេធាវី ខ្មែរ  និងសហការី  មានមេធាវីកំពុងប្រកបវិជ្ជាជីវៈ ពោរពេញ ដោយបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្ម  រដ្ឋប្បវេណី  និងព្រហ្មទណ្ឌ។  ការផ្ដល់សេវាកម្មច្បាប់ប្រ កបដោយវិជ្ជាជីវៈ  ត្រូវបានផ្ដល់ដោយមេធាវីដែលមានជំនាញ  បទពិសោធន៍  ដែលមានការទទួល ស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។  ការិយាល័យមេធាវី ខ្មែរ  និងសហការី  ត្រូវបានបង្កើតឡើងដោយមេធាវីខ្មែរមួយក្រុម រួមមាន  លោកមេធាវី  វ៉ែន ពៅ (ស្ថាបនិក)  លោកមេធាវី  ផេង​ ស៊ីដេត(សហភាតា)  លោកមេធាវី ខួន សុនមជ្ឈឹម(ដៃគូ)    លោកមេធាវី ខូវ ពេជ្រ(ដៃគូ)   លោកមេធាវី ចាន់ ហឿន​(ដៃគូ) លោកមេធាវី ច័ន្ឨ ណារ៉ា(សហភាតា) លោកមេធាវី ទូច ជីវ៉ា​(សហភាតា) លោកមេធាវី ម៉ែន សីហា​(សហភាតា) និងលោកស្រីមេធាវី អួង សម្ជស្ស(សហភាតា)។